ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩ បានទៅធ្វើតេស្ដឈាម និងដាក់សេរ៉ូមនៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង អោយដឹងនៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩ បានទៅធ្វើតេស្ដឈាម និងដាក់សេរ៉ូមនៅទីតាំងនោះ ។ នេះជាសេចក្តីជូនដំណឹង​ (កម្រិតហានិភ័យ 🔴​🔴​🔴​)

​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខខណ្ឌសែនសុខ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅធ្វើតេស្ដឈាម និងដាក់សេរ៉ូមនៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖