ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់ ដែលបម្រើការ និងស្នាក់នៅកាសុីណូចំនួន៣កន្លែង នៅក្រុងបាវិតរដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណជាសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់  ដែលបម្រើការ និងស្នាក់នៅកាសុីណូចំនួន៣កន្លែង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតរដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណជាសាធារណៈ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ  ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា បច្ចុប្បន្នអ្នកកើតជំងឺកូវីដ-១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន៤៤នាក់, នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន១៤នាក់ និងនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១១នាក់។
ដោយឡែក ចំពោះទីតាំងដែលពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩នេះ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ត្រូវបានរៀបចំជាមណ្ឌលចត្តាឡីស័ក រួមមាន៖
* កាសុីណូបាវិត-ម៉ុកបាយ
* កាសុីណូហ្គោលឡាក់
* កាសុីណូពិភពថ្មី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕

ដោយ៖ យឹម សុថាន


ចែករំលែក៖