ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ យេីងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល​កូវីដ-១៩​ ដេីម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវ

ចែករំលែក៖

ភ្នំពេញ៖ យេីងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល​កូវីដ-១៩​ ដេីម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវដែលនៅចំពោះមុខយេីងទាំងអស់គ្នា ។ នេះជាការថ្លែង របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា, អរុណសួស្តី! ធ្វេីសកម្មភាពរួមគ្នា​ ដេីម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩​ សម្រាប់ការរសនៅល្អប្រសេីរនៅថ្ងៃស្អែក​ សម្រាប់ឆ្នាំល្អ​ប្រសេីរ​ និងសម្រាប់អនាគតល្អប្រសេីរ។ សិទ្ធិរបស់អ្នក​ គឺជាសិទ្ធិរបស់ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩​ ពីបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ​ យេីងទាំងអ់គ្នាត្រូវអនុវត្តសិទ្ធិរបស់យេីងក្នុងការវាយបកធ្វេីឱ្យវីរុសកូវីដ-១៩​ ទទួលរងនូវការបរាជ័យ​ ដោយស្នាដៃពួកយេីងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នា​ ដោយនៅផ្ទះ!

Good morning! Act together to fight COVID-19 virus for better tomorrow, better year, and better future. Your right is my right to have protection a virus transmission from one person to another one. So, we all must exercise our right to defeat COVID-19. Stay Safe-Stay Home ៕

ដោយ ៖ សិលា


ចែករំលែក៖