ភ្នំពេញ៖ បុរសម្នាក់ដេកកណ្តាលផ្លូវដោយដៃឆ្វេងកន្ត្រាក់ញ័រ មិននិយាយស្តី ដែលកើតទ្បើងនៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកមហាវិថីម៉ៅសេទុងកែងផ្លូវ៩៥ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលដេកនៅលើផ្លូវនោះមានវ័យប្រមាណជិត៤០ឆ្នាំ ពាក់អាវយឺតដៃខ្លីខ្មៅ ខោខ្លីពណ៌ផ្ទៃមេឃ ត្រូវបានប្រទះដេកកណ្តាលផ្លូដោយសភាពកន្ត្រាក់ដៃខាងឆ្វេង មិនមាត់ មិនក ផ្អើលដល់សមត្ថកិច្ច ដែលប្រចាំការ នៅចំណុចស្តុបបូកគោ។
ប្រភពព័ត៌មានពីលោកអ៊ុំម្នាក់ ដែលជាអ្នកយាមអគារនៅទីតាំងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ប្រទះឃើញ បុរសខាងលើ ធ្វើដំណើរថ្មើជើង គោលដៅពីវត្តទួលទំពូងមកកាន់ស្តុបបូកគោ។ ខណៈមកដល់ចំណុចកើតហេតុ បុរសខាងលើបានឈប់កណ្តាលផ្លូវ រួចអង្គុយហើយក៏ដេកកន្ត្រាក់ដៃតែម្តង។
បន្ទាប់ពីកើតហេតុជិត១ម៉ោង ទើបមានរថយន្តសាមុយមកទទួលដើម្បីយកទៅសង្គ្រោះតែម្តង៕
ដោយ៖ជ្រោយពេជ្រ