ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹករបស់ក្លិប Bayern Munich លោក Hansi Flick នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

ចែករំលែក៖

លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បាននិយាយថា គាត់បានប្រាប់ក្លិបថាគាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Flick ដែលទំនាក់ទំនងរបស់គាត់ជាមួយនឹងក្លិបរហូតដល់ខែមិថុនាឆ្នាំ២០២៣ បានធ្វើការប្រកាសបន្ទាប់ពីក្រុមរបស់គាត់បានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-២ ដើម្បីនាំមុខ៧ពិន្ទុនៅលើកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Budesliga

ដំបូងឡើយលោកជាជំនួយការគ្រូបង្វឹក ប៉ុន្តែក្រោយមកលោក Flick វ័យ៥៦ឆ្នាំបានចូលកាន់តំណែងជាគ្រូបង្វឹកនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបានឈ្នះពានរង្វាន់ Bundesliga និង Champions League ក្នុងរដូវកាលដំបូងរបស់លោកដែលទទួលបន្ទុក។

លោក Flick ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការងាររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ជាមួយនឹងលោក Joachim Low ដែលត្រូវលាឈប់ពីតំណែងបន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។

លោក Flick បានប្រាប់ទូរទស្សន៍ Sky នៅអាឡឺម៉ង់ថា ស្ថានភាពគឺខ្ញុំបានប្រាប់ក្រុមថ្ងៃនេះថាខ្ញុំបានជូនដំណឹងដល់ក្លិបអំឡុងពេលមួយសប្តាហ៍ថាខ្ញុំចង់ចេញពីកុងត្រារបស់ខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះ

លោកបានបដិសេធថា លោកមិនបានជ្រើសរើសចាកចេញទេ ពីព្រោះលោកគ្រោងនឹងចូលកាន់តំណែងជាមួយនៅក្រុមជម្រើសជាតិអាល្លឺម៉ង់។

លោកមានប្រសាសន៍ថា “អនាគតពិតជាមិនច្បាស់ទេ មិនមានការពិភាក្សាទាក់ទងនឹងរឿងនោះទេ។ជាក់ស្តែងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់គឺជាជម្រើសមួយដែលគ្រូបង្វឹកគ្រប់រូបត្រូវគិត ប៉ុន្តែនេះជារឿងឯករាជ្យ ខ្ញុំបានសំរេចចិត្តបោះជំហាននេះ

លោក Flick បានចូលរួមជាមួយក្រុម Bayern Munich ក្នុងនាមជាជំនួយការរបស់លោក Niko Kovac ក្នុងឆ្នាំ២០១៩ និងបានកាន់កាប់ជាគ្រូបង្វឹកបណ្តោះអាសន្ននៅពេលដែលអតីតកីឡាករអន្តរជាតិក្រូអាស៊ីរូបនេះត្រូវបានបណ្តេញចេញ។ បន្ទាប់មកគាត់បានកាន់កាប់ម្តងទៀតបានឈ្នះពានរង្វាន់អាឡឺម៉ង់២០១៩ និងត្រូវបានផ្តល់កិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣

ក្រុម Bayern Munich ក៏បានឈ្នះពានរង្វាន់ Club World Cup កាលពីខែកុម្ភៈដែលជាពានរង្វាន់ទី៦ របស់លោក Flick ក្នុងរយៈពេល១៦ខែដំបូងដែលលោកទទួលបន្ទុក។ ទោះយ៉ាងណារដូវកាលនេះគាត់មានការខកចិត្តជាមួយនឹងកង្វះខាតការចុះហត្ថលេខាថ្មី ខណៈដែលក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុមបារាំងParis St-Germain កាលពីថ្ងៃអង្គារ

ដោយ៖ ភារៈ


ចែករំលែក៖