ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្តីសម្រេច របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សេចក្ដីសម្រេចខាងលេីនេះ អភិបាលខេត្តកំពង់ចាម បានសម្រេចថា ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរនេះ ត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងឡើងវិញ។
គួររម្លឹកថា រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសាម្សិលមិញ បានចេញសេចក្តីសម្រេចស្តីពី ការផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ ដែលបម្រើការងារជាមន្ដ្រីស្ម័គ្រចិត្តនៅទីនោះ៕
សូមអានព័ត៌មានលម្អិតនៅក្នុងនៅសេចក្តីជូនសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម មានដូចខាងក្រោម
ដោយ៖ សហការី