ព័ត៌មានទាន់ហេតុការណ៍៖

ជួយគ្នាក្នុងគ្រាលំបាក ! ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៅយកស្ត្រីមានផ្ទៃពោះគ្រប់ខែ ជាប់គាំងនៅកោះរុង ដោយសារភ្លៀង ខ្យល់រលក មកមន្ទីរពេទ្យខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជួយគ្នាក្នុងគ្រាលំបាក ! ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៅយកស្ត្រីមានផ្ទៃពោះគ្រប់ខែ ជាប់គាំងនៅកោះរុង ដោយសារភ្លៀង ខ្យល់រលក មកមន្ទីរពេទ្យខេត្ត ។ នេះគឺជាកាយវិការប្រកបដោយចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ ពិសេសបានចូលរួមជាមួយអាជ្ញាធរក្រុង-ខេត្ត ជួយសង្គម ជួយដល់ប្រជាពលរដ្ឋដែលជួបគ្រាលំបាកអាសន្ននេះ។

លោកឧកញ៉ា ទៀ វិចិត្រ ដែលត្រូវបានមជ្ឈដ្ឋានមហាជនភាគច្រើនចាត់ទុកថាជាឧកញ៉ាចិត្តធម៌ និងជាកូនប្រុសបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងទឹក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោកបានថ្លែងយ៉ាងដូច្នេះថា ដោយសារតែអាកាសធាតុមិនអំណោយផល ធ្លាក់ខ្យល់ មានរលក ! ខ្ញុំបានបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៅ ភូមិសុខសាន្ត ក្រុងកោះរ៉ុង បន្ទាន់ !! ដើម្បីទៅទទួលយកប្អូនស្រីដែលមានអាការៈឈឺពោះគ្រប់ខែមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរសៀលនេះ។

លោកបន្តថា, (ជួយគ្នាក្នុងគ្រាលំបាក), ។ សូមជម្រាបជូនផងដែរ , លោកឧកញ៉ា ទៀវិចិត្រ បានជួយសង្គមច្រើននៅខេត្តព្រះសីហនុនិងខេត្តមួយចំនួនទៀត ។ មួយរយៈនេះ គ្រាដែលខេត្តព្រះសីហនុត្រូវបានបិទខ្ទប់ ដោយសារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោកក៏បានជួយឧបត្ថម្ភជាសម្ភារៈ នំ ចំណីអាហារ ទឹក និងរបស់របរផ្សេងៗទៀត ជូនដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលមានភារកិច្ចនៅតាមតំបន់នីមួយៗយ៉ាងច្រើនផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖