ព័ត៌មានទាន់ហេតុការណ៍៖

រ៉េត សារីតា ចេញពីកម្ពុជាទៅចូលរួមប្រកួតកញ្ញាឯកចក្រវាឡពិភពលោកនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមេសានេះ កញ្ញាឯកចក្រវាឡកម្ពុជា២០២០កញ្ញារ៉េត សារីតា  បានអូសវ៉ាលីឡើងយន្តចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទឹកដីនៃ សហរដ្ឋអាមេរិកហើយ។នេះគឺជាការទន្ទឹងរងចាំអស់ជាច្រើនខែពីសំណាក់ ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាអស់ជាច្រើនខែមកហើយ។ 

គេចាំបានថា កញ្ញា រ៉េត សារីតាត្រូវបានមហាជនជាច្រើនបានថ្លែងការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លារបស់នាង មុនពេលគ្រង់មកុដម្ល៉េះ។ ទោះជាយ៉ាងណាមុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោរជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។ ទាំងនោះមានដូចជាមុនពេលឈានជើងចូលប្រកួតក្នុងកម្មវីធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងធ្លាប់បានឆ្លងកាត់ការហ្វឹងហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីនផងដែរ។ កញ្ញា  រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាពតាមរយៈការងារសិល្បៈដោយមិនរុញរារហូតនាងក្លាយជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបន់បែនខ្ពស់។ ក្រៅពីនេះនាងក៏ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន ពិសេសលើការគូមុខ និងតុបតែងសក់។ ម្ចាស់ម្កុដកញ្ញាឯកចក្រវាលកម្ពុជារូបនេះធ្លាប់ព្យាយាមសិក្សាលើជំនាញភាសាមួយចំនួនរហូតអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសាថៃ បានខ្លះនិងភាសាបារាំងបានផងដែរ។

ថ្លែងមុនឡើងយន្តហោះកញ្ញាឯករូបនេះបញ្ចេញអារម្មណ៍សោកស្តាយដែលមិនមិនមានការជួបជុំនៃការជូនដំណើរឡើងយន្តហោះនៅពេលនេះគឺមានតែអ្នកផលិតកម្មវិធី។តាមការគ្រោងទុកនាងនឹងធ្វើដំណឹងទៅកាន់ទីក្រុង Losangilest រយៈពេល២ថ្ងៃដើម្បីជួបបងប្អូន និងសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក  ហើយថ្ងៃចន្ទសប្តាហ៍ក្រោយនាងនឹងចេញទៅកាន់រដ្ឋFlorida ។ មុនបញ្ចប់ការLive វីដេអូលើគណនីហ្វេសប៊ុកMiss Universe Cambodia  កញ្ញា ក៏បានផ្តាំផ្ញើ និងផ្តល់កម្លាំងចិត្តទៅកាន់ប្រជាជនខ្មែរឲ្យតស៊ូជំន្នះគ្រាលំបាក នៃការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ៣កុំ៣ការពារដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។ លេចចេញសារជួនពរជាហូរហែពីក្រុមអ្នកគាំទ្រជូនទៅកាន់កញ្ញាឯករូបនេះ និងស្នើឲ្យនាងថែរក្សាសុខភាព និងជូនពរឲ្យនាងនាំមកនូវមោទកភាពសម្រាប់ជាតិមាតុភូមិ។ ជូនពរនាងធ្វើដំណើរដោយសុវត្តិភាព មានសុខភាពល្អ និងនាំមកនូវមោទកភាពសម្រាប់ជាតិមាតុភូមិ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖