ព័ត៌មានទាន់ហេតុការណ៍៖

ចុះបូមខ្សាច់ក្នុងរណ្តៅ បណ្តាលឲ្យបាក់ដីសង្កត់ស្លាប់​ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ បុរសអ្នកបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈ​ដែលបុរសរូបនេះចុះបូមខ្សាច់ នៅក្នុងរណ្តៅ បណ្តាលឲ្យបាក់ដីខ្សាច់សង្កត់ក្នុងរណ្តៅបង្កការភ្ញាក់ផ្អេីលឡេីង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បេីតាមលោក​ ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះមុត គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោកអធិការ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានគ្នា២នាក់បានបូមខ្សាច់នៅរណ្តៅខ្សាច់មួយកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ ហើយម្នាក់នៅខាងលើ រឯជនរងគ្រោះបានចុះទៅខាងក្រោម ក្នុងរណ្តៅខ្សាច់នោះ ដើម្បីរៀបចំម៉ាស៊ីនបូមខ្សាច់នេះឡើងមកខាងលើដូចរាល់ដង ។ នៅពេលដែលធ្វើសកម្មភាពបូមខ្សាច់នេះ ក៏ស្រាប់តែស្រាប់តែគំនរខ្សាច់ដែលនៅខាងលើ រលុះបាក់សង្កត់តែម្តង ភ្លាមៗនោះបានហៅគ្នីគ្នាមកជួយសង្រ្គោះដែរ តែជួយមិនទាន់ ក៍បណ្តាលឲ្យជនរងគ្រោះបានស្លាប់ក្នុងគំនរខ្សាច់នេះតែម្តង ។
លោក ប៉ាល់ ជឿន អធិការស្រុកកំពង់លែង បានឲ្យដឹងថា នេះជាលើកទី២នៅឃុំស្វាយរំពា ស្រុកកំពង់លែង ដែលមានករណីបាក់ខ្សាច់សង្កត់ស្លាប់មនុស្សនេះ ។ ពេលសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារក្រោយពីពិនិត្យសាកសពរួច ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អាជីវកម្មបូមខ្សាច់នេះ ហ៊ុនរកស៊ីគ្នាបីនាក់១.ឈ្មោះមុត កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ២.ឈ្មោះមុត គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់ ) ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ។ និង៣.ឈ្មោះសឹម សេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕

ដោយ​៖ចន្ថា


ចែករំលែក៖