ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងការរាតត្បាតដោយសារជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ បានបិទខ្ទប់តំបន់មួយចំនួន និងបិទការចរាចរពីខេត្តមួយទៅខេត្តមួយ ដើម្បីកាត់ផ្តាច់ឲ្យខានតែបាននូវការឆ្លងរីករាលដាលនេះ។
ក្នុងបរិការណ៍ដ៏លំបាកនេះកងកម្លាំងអន្តរាគមន៍របស់កងពល បានចេញប្រតិបត្តិការបេសកកម្មទប់ស្កាត់ ការលួចឆ្លងដែនគេចវេះពីវិធានការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល ដែលបានកំណត់ និងកម្លាំងមួយចំនួនបានចូលរួមបិទចរាចរពីខេត្តមួយទៅខេត្តមួយ សហការជាមួយកម្លាំងចម្រុះផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា ក្រៅពីកម្លាំង ដែលចេញបេសកកម្មប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះ កម្លាំងនៅនឹងកន្លែងបានត្រៀមអន្តរាគមន៍ចាំទទួលបទបញ្ជាថ្នាក់លើ ត្រៀមដោះស្រាយយថាហេតុផ្សេងៗ និងបានចេញបេសកកម្មជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការបានបញ្ជាក់ថា បន្លែបង្ការ និងសាច់សត្វចិញ្ចឹមទាំងនេះជួយផ្គត់ផ្គង់បន្ថែមលើគោលរបប កងកម្លាំងបំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ, កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំង និងគ្រួសារកងទ័ពជួបការលំបាក។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ក៏បានកោតសរសើរដល់បណ្តាអង្គភាព ដែលខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វ តាមផែនការបានល្អប្រសើរ៕
ដោយ៖ សូរិយា