ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃក្រុមគ្រូពេទ្យរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១នាក់ជាអាជីវករផ្សារជម្ពូវ័ន

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន​ ជាលេីកទី២​ បានរកឃេីញចំនួន២៨នាក់បន្ថែមទៀតដែលវិជ្ជមានកូវីដ-១៩​ ក្នុងចំណោមអាជីវករ៥៧០នាក់ខណះលេីកថ្ងៃទី១រកឃេីញ១៣នាក់។ 

  លោកសុទ្ធ​ សុជាតិ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​បានឱ្យដឹងថា​ កាលពីថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលេីកទី១​ មានបងប្អូនជាអាជីវករចំនួន៣៨៥នាក់​ ក្នុងនោះរកឃេីញចំនួន១៣នាក់វិជ្ជមាន​ លុះមកដល់ថ្ងៃទី២៥​ ខែឆ្នាំដដែលក្រុមគ្រូពេទ្យបានរកឃេីញអ្នកវិជ្ជមានចំនួន២៨នាក់បន្ថែមទៀតក្នុងចំណោមអាជីវករ៥៧០នាក់។ 

ក្រោយពីបញ្ចប់ការធ្វេីសំណាកជាលទ្ធផល​រកឃេីញអ្នកវិជ្ជមានទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។ 

សូមបងប្អូនចូលរួមអនុវត្តតាមក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖