ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន ជាលេីកទី២ បានរកឃេីញចំនួន២៨នាក់បន្ថែមទៀតដែលវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអាជីវករ៥៧០នាក់ខណះលេីកថ្ងៃទី១រកឃេីញ១៣នាក់។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលេីកទី១ មានបងប្អូនជាអាជីវករចំនួន៣៨៥នាក់ ក្នុងនោះរកឃេីញចំនួន១៣នាក់វិជ្ជមាន លុះមកដល់ថ្ងៃទី២៥ ខែឆ្នាំដដែលក្រុមគ្រូពេទ្យបានរកឃេីញអ្នកវិជ្ជមានចំនួន២៨នាក់បន្ថែមទៀតក្នុងចំណោមអាជីវករ៥៧០នាក់។
ក្រោយពីបញ្ចប់ការធ្វេីសំណាកជាលទ្ធផលរកឃេីញអ្នកវិជ្ជមានទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។
សូមបងប្អូនចូលរួមអនុវត្តតាមក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ៕
ដោយ៖សុខាសែនជ័យ