ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃអង្គារទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចស្ដីពីការបន្ដផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឺង ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចុះអនុវត្តណែនាំដល់ក្រុមអាជីវកម្មគ្រប់កន្លែង គឺហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឺង ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖ សហការី