ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់​ ត្រូវរថយន្តអាបែនដឹកដីបុកនិងកិនស្លាប់នៅផ្លូវ៦០ម៉ែត្រយ៉ាងរន្ធត់​

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់​ ខណៈដឹកប្រពន្ធនិងកូនត្រឡប់ទៅផ្ទះ ក៏ត្រូវរថយន្តអាបែនដឹកដីធុនធំបុកនិងកិនស្លាប់យ៉ាងរន្ធត់​ នៅយប់ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១​ ត្រង់ចំណុចមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ ចាន់ឌូ​ ជាមន្ត្រីស័ក្កិ៣​ ផ្នែកអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ។ 

    ក្នុងករណីនេះ​ ប្រពន្ធនិងកូននៃសព​ បានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ ដង្កោ​ ។ ដោយឡែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ព្រមទាំងនាំយកវត្ថុតាង​ ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ប៊ីក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IN-2083 ជារបស់ជនរងគ្រោះ​ និងរថយន្តបង្កម៉ាក​ CAMC​ប្រភេទដឹកដីធុនធំ​ ពណ៌ស​ គ្មានស្លាកលេខ​ផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖