ព័ត៌មានទាន់ហេតុការណ៍៖

អនាគតរបស់ Cristiano Ronaldo ស្វែងរកក្លិបថ្មី បន្ទាប់ពីការបដិសេធពីReal Madrid

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus និងខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងរស់នៅក្នុងគ្រាលំបាក ដោយទទួលបានលទ្ធផលមិនល្អទាំងផ្នែកហិរញ្ញវត្ថុនិងទំនាក់ទំនងតានតឹងសុទ្ធតែផ្តល់នូវបរិយាកាសអវិជ្ជមាននៅក្នុងក្លិដែលកីឡាកររូបនេះកំពុងស្វែងរកក្លិបថ្មី នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះកំពុងតែស្វែងរកផ្លូវចេញពី Juventus ប៉ុន្តែការផ្តល់ជូនមិនមានភាពក្រាស់ក្រែល និងលឿនដូចដែលគាត់ចង់បាននោះទេ។

ជាលទ្ធផល Ronaldo បានបើកឱកាសដោយផ្តល់សេវាកម្មរបស់គាត់ជំនួសឱ្យមធ្យោបាយផ្សេងទៀត។ ប៉ុន្តែក្លិបយក្សអេស្ប៉ាញ Real Madrid បានចាត់ទុកការផ្លាស់ប្តូរនេះមិនអាចទៅរួចទេតាំងពីដំបូងមក។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះបានចាកចេញពី Real Madrid ជាកន្លែងដែលគាត់មានអារម្មណ៍គោរព និងស្រឡាញ់ ហើយគាត់ជឿជាក់ថា គាត់មានទំនាក់ទំនងល្អជាមួយលោក Florentino Perez ទោះយ៉ាងណាក្រុមបិសាចក្រហម Manchester United ដែលជាក្លិបចាស់មួយផ្សេងទៀតរបស់ Ronaldo បានលេចចេញជាជម្រើសអាចធ្វើទៅបាននៅរដូវក្តៅនេះ។

ភ្នាក់ងាររបស់រ៉ូណាល់ដូគឺលោក Jorge Mendes ទទួលបានការគាំទ្រយ៉ាងល្អពីក្រុមប្រឹក្សាភិបាលនៅ Old Trafford ខណៈដែលការវិលត្រឡប់ទៅកាន់ទីក្រុង Manchester វិញនឹងនៅតែមានទ្វារបើកចំហនៅឡើយ

ចំណែកក្លិប Paris Saint-Germain គឺជាទិសដៅដែលអាចទៅរួចមួយទៀត។ ពួកគេនឹងសមនឹងបំណងប្រាថ្នារបស់រ៉ូណាល់ដូក្នុងការបន្តលេងនៅកម្រិតខ្ពស់បំផុត និងប្រកួតប្រជែងដណ្តើមជើងឯកជាមួយក្លិបនេះ

ទោះជាយ៉ាងណាក៏ដោយគ្មានអ្វីដែលបង្ហាញថា ការបញ្ជាក់ច្បាស់លាស់ពីអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែស្រពិចស្រពិលនៅឡើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ Ronaldo នឹងត្រូវជួយឱ្យក្រុមសេះបង្កង់ Juventus មានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយទៀត ដោយក្រុមនេះកំពុងឈរលេខ៤ មាន៦៦ពិន្ទុ ស្មើពិន្ទុជាមួយក្រុមលេខ៥ AC Milan

ដោយ ៖ ភារៈ


ចែករំលែក៖