ព័ត៌មានទាន់ហេតុការណ៍៖

ប្តី​រកឃើញ​កូវីដ​-១៩​ ចំណែក​ប្រពន្ធ​ពេលក្រុមគ្រូពេទ្យចុះទៅយកចត្តាឡីស័កមិនព្រមទៅ​ បែរជាជេរសមត្ថកិច្ច​ និងគ្រូពេទ្យផ្អេីលពេញក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​សម្រេចប្រេីធម៌ក្ដៅ​ បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត​ ខណៈដែល​ស្រ្តី​ម្នាក់​ មិន​ព្រម​ទៅ​ធ្វើ​ចត្តាឡីស័ក​ជាមួយនឹងកូនតូចម្នាក់​តាមសម្រួល បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​រកឃើញ​ប្តី​របស់គាត់​មានវិជ្ជមានកូវីដ-១៩​ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១កន្លងទៅ​នេះ​។

បើ​តាមមន្រ្តី​អាជ្ញាធរមាន​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ស្ត្រី​រឹងរូស​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខាងលើ​នោះ​មានឈ្មោះ លាង យុ​ភី​ន អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ហង្ស សុ​បាន អាយុ​២៩​ឆ្នាំ ដែល​ត្រូវ​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ-​១៩ និង​កូន​ឈ្មោះ​ហង្ស កន្និកា អាយុ​១​ឆ្នាំ​១​ខែ ហើយ​ពួក​គេ​ទាំង​៣​នាក់ មាន​លំនៅ​ក្នុង​បូ​រី​ហ្គូ​ដ​ឡាក់ ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មន្រ្តីដដែលបន្តថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសាកន្លងទៅថ្មីៗនេះ មាន​ករណី​ជម្លោះ​មួយ​បានកើតឡើង​នៅចំណុចផ្ទះ​របស់​ឈ្មោះ​លាង យុ​ភី​ន ខណៈ​​ដែល​ក្រុម​គ្រូពេទ្យ​យក​សំណាក​ប្តី​ទៅ​ពិនិត្យ ហើយ​ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-​១៩​នោះ ។ ​បន្ទាប់​មក​ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​ចុះមក​យកប្រពន្ធ​ ដែល​ប្តី​ឆ្លង​កូ​វី​ដ-​១៩​នេះ ដេីម្បីទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ប៉ុន្តែ​បែរ​ជាស្ត្រី​រូបនោះ បាន​ឈ្លោះប្រកែក​ជាមួយនឹង​សមត្ថកិច្ច ព្រមទាំង​គ្រូពេទ្យ​ដែល​ធ្វើការ​យក​សំណាក ដើម្បី​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ប្រកែក​យ៉ាង​ខ្លាំងមិនព្រមទៅ។

ភ្លាមនោះ​ដោយ​ឃើញ​សភាពការមិនស្រួល លោក ភោគ លន ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ និងលោក​ ​គាត ហ៊ុ​ល អភិបាលក្រុងប៉ោយប៉ែត ព្រម​ទាំង​សមត្ថកិច្ច​កងកម្លាំង​ពាក់ព័ន្ធបានប្រេីលេង​ធម៌​ក្តៅ ទើប​ស្ត្រី​រូប​នោះ​ព្រមទៅធ្វេីចត្តាឡីស័ក​តាម​សម្រួល​។

បន្ថែមពីនេះ​ អាជ្ញាធរ​ បានបញ្ជាក់ទៀតថា​ សមត្ថកិច្ច​មានបំណង​ហៅ​ស្ត្រី​រូបនេះឲ្យ​ទៅ​ផ្តល់​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះថា​ប្តី​របស់​គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ហើយ។​ ចំណែក​ថ្ងៃនេះ​ អាជ្ញាធរ​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ចុះមកយក​ស្ត្រី​ជា​ភរិយា​និង​កូន ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ដោយ​ផ្ទាល់​ ដេីម្បទៅ​យក​សំណាករ​កកូ​វី​ដ​១៩​បន្ត​ទៀត ដោយ​សមត្ថកិច្ច​បាន​ពន្យល់​ហេតុផល​យ៉ាងណាក៏មិនព្រមទៅ​ រហូត​ទល់តែលោកអភិបាលក្រុង​ ណែនាំ​អស់ជាច្រេីនម៉ោងទើប​ស្ត្រី​នោះ​យល់ព្រម​ឡើង​ឡាន​ទៅ​ពិនិត្យ​សុខភាព ផ្តល់​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​៕

ដោយ​៖សហការី​


ចែករំលែក៖