ព័ត៌មានទាន់ហេតុការណ៍៖

វិធី៥យ៉ាងងាយៗ ដែលអ​តិថិជនស្មាត អាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួន

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ខែឧសភា ឆ្នាំ២០២១ – ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន SmartAxiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច»​ ក្នុងគោលបំណងណែនាំអតិថិជនឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។

អតិថិជនអាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេឲ្យផងដែរ។  យុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច»​ របស់ក្រុមហ៊ុន Smart មានដូចជា ៖

១.​ ប្រម៉ូសិនខ្ចីលុយ ខ្ចីទិន្នន័យអ៉ិនធឺណិត (SmartLoan & Data SmartLoan)  អតិថិជនអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance)  ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឫ ២ ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌថ្លៃកម្ចីដ៏សមរម្យបំផុតដើម្បីខ្ចីលុយ អតិថិជនសូមចុច *911*100# សម្រាប់ការខ្ចីលុយ 1 ដុល្លារអ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៉ិនធឺណិតក្នុងFacebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។​

២. កម្មវិធីដូរលុយ (Smart Xchange) អតិថិជនអាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬ មិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ 1 សេនប៉ុណ្ណោះ។ អតិថិជនអាចទទួលបានអត្រាប្តូរលុយស្មើនឹង៣០ដងច្រើនដងតាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លា ទទួលបាន ៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៉ិនធឺណិត ១៥០០ MB ឫសេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង) ដើម្បីដូរលុយអោយលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច *656* លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ 1 ដុល្លារ ទៅ 30 ដុល្លារជាលុយក្នុងប្រព័ន្ធ។

៣. បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas appតាមរយៈ SmartNas អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នាតាមរយៈ​ ​SmartNas app ឬតាមវេបសាយរបស់ក្រុមហ៊ុន Smart រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥០០០​ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៉ិនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះគឺផ្ដល់ជូនរហូតដល់ថ្ងៃទី ៣១ ខែឧសភា

៤. បញ្ចូលលុយតាapp ធនាគារ ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទតាមឌីជីថលកាន់តែទូលំទូលាយហើយមានភាពងាយស្រួលនិងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយសម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធីEdeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។

៥. បញ្ចូលលុយតាមកាតកោស និង​តាមភ្នាក់ងារ Smart Spot, Wingនិង TrueMoney អតិថិជនក៏អាចជួយបញ្ចូលលុយឲ្យអ្នកដ៏ទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខលេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តាគោរពតាមវិធានការ ៣ កំុ និង ៣ ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។

សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចូលលុយទាំង ៥វិធី លោកអ្នកអាចអញ្ជើញចូលទៅកាន់ : https://bit.ly/3t7hax3

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖