ព័ត៌មានទាន់ហេតុការណ៍៖

សារអប់រំ របស់សម្តេចតេជោ “គប្បីស្ថិតនៅក្នុងផ្ទះ ក្នុងស្ថានភាពបែបនេះ”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជាសារអប់រំ របស់សម្តេចតេជោ “គប្បីស្ថិតនៅក្នុងផ្ទះ ក្នុងស្ថានភាពបែបនេះ”។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះក្រុមគ្រួសារ សូមកុំឲ្យកូនៗ ចេញក្រៅផ្ទះ , គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ , សម្រាប់មនុស្សចាស់ មនុស្សពេញវ័យ ប្រសិនបើមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ, ហើយបើសិនជាចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាស់អោយបានម៉ត់ចត់, ព្រោះអី ,ឥឡូវនេះមិនដឹងថាជំងឺពិតប្រាកដ covid-19 នៅកន្លែងណា , ? នេះជាបញ្ហា ដែលជាបញ្ហាប្រឈមដ៏ធំ។
ដោយឡែកសាររបស់លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន តំណាង​ WHO ប្រចាំកម្ពុជា បានថ្លែងថា, វ៉ាក់សាំង ការពារលោកអ្នក មិនឲ្យឈឺធ្ងន់ធ្ងរ និង​ មិនចាំបាច់ ចូលសម្រាកនៅមន្ទីរពេទ្យ ។ ប៉ុន្តែលោកអ្នក នៅតែអាចឆ្លង ហើយចម្លងជំងឺ ទៅអ្នកផ្សេងទៀត៕

ដោយ, សិលា


ចែករំលែក៖