ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជិះកង់ឆ្លងផ្លវត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ជិះកង់បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថា្នក់ចរាចរណ៍រថយន្តបុកអ្នកជិះកង់នោះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ​។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកអ្នកជិះកង់បណ្ដាលអោយស្លាប់ក្មេងស្រីរងគ្រោះឈ្មោះ គឹម នូណា អាយុ១០ឆ្នាំជនជាតិខ្មែរជាសិស្សមានទីលំនៅភូមិកើតហេតុ។

អ្នកបើករបរថយន្តឈ្មោះ ត្រេង គឹមស៊ាន ហៅនាយស្មាញភេទប្រុសអាយុ៥១ឆ្នាំបើកបរថយន្តកាមរីឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2D.6942 មានទីលំនៅភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ហេតុការណ៍នេះកើតឡើងដោយអ្នកជិះកង់បានធ្វើដំណើរទិសដៅពីជើងទៅខាងត្បូងក្នុងទិសដៅស្របគ្នានៅពីមុខរថយន្តមកដល់ចំណុចកើតហេតុអ្នកជិះកង់ក៏បានជិះឆ្លងកាត់ផ្លូវពីមុខរថយន្តបណ្ដាលឱ្យរថយន្តបុកចំពេញទំហឹងតែម្តង។ 

ក្រោយកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរឹបអូសយករថយន្តនិងកង់មករក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំចាត់ការបន្តតាមនីតិវិធី។

ចំណែកសាកសពបានប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

    

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖