ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ស្រែកហៅគេជួយវិញ

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់មានជំងឺប្រចាំកាយក៏តូចចិត្តលែងចង់រស់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ ហើយហៅឱ្យគេជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលលោតទឹកនោះមិនបញ្ជាក់ពីអត្តសញ្ញាណឱ្យគេស្គាល់នោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានដើរនៅលើស្ពានជ្រោយចង្វា ហើយក៏ឃើញគាត់ទុកកាតាប និង ស្បែកជើងចោលនៅលើស្ពាន រួចលោតចុះទៅក្នុងទឹកសម្លាប់ខ្លួនតែម្តង ដោយប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានឃើញដែរតែជួយមិនទាន់ ប៉ុន្តែនៅពេលដែលបុរសម្នាក់នោះបានលោតទៅដល់ក្នុងទឹកមិនស្លាប់ ក៏បានស្រែកហៅឱ្យគេជួយ រហូតមានបងប្អូនអ្នកនេសាទត្រី ជួយស្រង់គាត់ឡើងមកខាងលើទាន់ពេលវេលា ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការណែនាំ និង ទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖