ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងគ្រូពេទ្យចុះមកពិនិត្យសាកសពបន្ទាប់ពីបុរសម្នាក់ដែលដេកស្លាប់ក្នុងផ្ទះរបស់ខ្លួនសង្ស័យខ្យល់គ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៨នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ ត្រពាំងចក ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអីបានឲ្យថាបុរសខាងលើមានឈ្មោះ ព្រំ ហ៊ុ អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានបន្តថាបន្ទាប់ពីលោក ជឹម ភុន ដែលជាមេភូមិ ត្រពាំងចក ឃុំព្រៃតាអី បានរាយការណ៍មកថាមានបុរសម្នាក់ឈ្មោះ ព្រំ ហ៊ុ បានដេកស្លាប់នៅផ្ទះ ទើបទទួលព័ត៌មានភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ផ្ទះកើតហេតុដោយមានសហការជាមួយសមត្ថកិច្ចជំនាញនគរបាលស្រុកនិង លោកគ្រូពេទ្យមណ្ឌលសុខភាពពពែត ធ្វើការពិនិត្យនិងសន្និដ្ឋានពិតជាស្លាប់ ដោយខ្យល់គប្រាកដមែនព្រោះមិនមានស្នាកស្នាមជារឿងឃាតកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាបុរសខាងលើស្លាប់ដោយសារតែហូបស្រាស្រវឹងជាប្រចាំថ្ងៃនិងមិនដែលក្លែមសាច់នោះទេទើបបណ្ដាលអោយខ្យល់គបែបនេះ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន