ក្លិប Sporting បានគ្រងជើងឯកព័រទុយហ្គាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ នៅពេលដែលពួកគេបានផ្តួលក្រុម Boavista ១-០ ក្នុងទឹកដីកាលពីថ្ងៃអង្គារ ទី១១ ឧសភាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA និង BBC Sport កាលពីថ្ងៃទី១២ ឧសភា។
ខ្សែប្រយុទ្ធ Paulinho បានរកគ្រាប់បាល់បញ្ចូលទីតែមួយគត់នៅក្នុងការប្រកួតនៅនាទីទី៣៦ ហើយក្រុមរបស់លោក Ruben Amorim បានរកឃើញជ័យជំនះលីគកំពូលព័រទុយហ្គាល់ទី១៩របស់ក្លិប និងបានផ្តួលគូប្រជែង Porto និងក្រុម Benfica លើជើងឯក។
ក្រុម Sporting ដែលនៅតែមិនស្គាល់ចាញ់សោះនៅពេលសល់២ប្រកួតទៀតចប់រដូវកាល ដោយមាន៨២ពិន្ទុបន្ទាប់ពី៣២ប្រកួត ដែលឈ្នះ៨ពិន្ទុដាច់ពីក្រុមលេខ២ Porto ។
អ្នកគាំទ្រក្រុម Sporting មានក្តីរំភើបរាប់ពាន់នាក់ដែលកាន់ទង់ពណ៌សនិងបៃតងរបស់ក្លិបបានប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាន Jose Alvaladeរបស់ Sporting មុនពេលចាប់ផ្តើមប្រកួតដោយគ្រវីទង់និងស្រែកថា ‘Champions!’ ទោះបីជាមិនមានអ្នកគាំទ្រណាអាចចូលទៅក្នុងកីឡដ្ឋានបានដោយសារតែការដាក់កម្រិតលើមេរោគឆ្លងកូវីដ–១៩។
ប៉ូលិសបានព្រមានអ្នកគាំទ្រកុំឲ្យប្រមូលផ្តុំគ្នាជាក្រុមធំៗ និងបានជំរុញពួកគេឱ្យអនុវត្តរក្សាគម្លាត និងពាក់ម៉ាស់គ្រប់ពេលវេលាដោយអ្នកនាំពាក្យលោកDomingos Antunes បាននិយាយថា គាត់សង្ឃឹមថាការប្រារព្ធពិធីនេះនឹងមិនក្លាយទៅជា“សុបិន្ដអាក្រក់” ទេ ៕ដោយ៖ ភារៈ