ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូផ្លូវកោងល្បឿនលឿនរេចង្កូតបុកស្លាកសញ្ញាបាក់.កស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារជិះម៉ូតូក្នុងស្ថានភាពផ្លូវកោងហើយល្បឿនលឿនរេចង្កូតទៅបុកនិងបង្គោលសញ្ញាផ្លូវកោងយ៉ាងពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ តាំង ឡាលីន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសួងលិចឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគោះជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅអត់ស្លាកលេខនៅលើផ្លូវជាតិក្រចេះ-ស្ទឹងត្រែងក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោងក៏រេចង្កូតទៅបុកនឹងបង្គោលសញ្ញាផ្លូវកោងបណ្តាលឱ្យបាក់កស្លាប់តែម្តង។

សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅភូមិកំណើតសួងត្បូងឃ្មុំ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖