ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបល្បែងស៊ីសង(ក្ដាមឃ្លោក)ខុសច្បាប់​ ឃាត់ខ្លួន​អ្នក​ញៀន​ល្បែងម្នាក់ដែលធ្លាប់អប់រំម្តងហេីយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងប៉ុស្តិ៍រដ្ឋបាលជប់ សហការជាមួយកម្លាំងប្រជាការពារ​ ចុះបង្ក្រាប​កន្លែង​ មនុស្ស​ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង​ (ក្តាមឃ្លោក) នៅចំណុចលើគ្រែមុខផ្ទះឈ្មោះនី ណា រ៉េត ស្ថិតនៅភូមិស្លាប​ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ដោយ​ឃាត់​ខ្លួន​បានម្នាក់​ ខណ:៥ទៅ៦​ នាក់ទៀតរត់គេចខ្លួនបាត់អស់​ ។ 

សមត្ថកិច្ច​បានឲ្យដឹងថា​ បន្ទាប់ពី​មាន​ សេចក្ដី​រាយការណ៍​នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង​៣០នាទី អំពី​សកម្មភាពប្រមូល​ផ្តុំគ្នាលេងល្បែងស៊ីសងនៅចំណុចខាងលេី​ ហេីយនៅថ្ងៃខែដដែលកម្លាំង​សមត្ថកិច្ច​  បានចុះមកពិនិត្យទីតាំងកេីតហេតុឃើញមានមនុស្សមួយក្រុមកំពុងលេងល្បែងប្រមាណ៥ទៅ៦នាក់​​ នៅពេលក្រឡេកឃើញកម្លាំងសមត្ថកិច្ច ក៏បានរត់បែក ខ្ញែកគ្នា​​ ប៉ុន្តែ​កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃុន ដានី ភេទប្រុស អាយុ៤៤ឆ្នាំជាតិខ្មែរ រស់នៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។ 

ក្រោយ​បង្ក្រាប​ សមត្ថកិច្ច​រកឃេីញវត្ថុតាងរួមមាន៖

   ១. ហាន់តោក្ដាមឃ្លោកចំនួន០១ផ្ទាំង

   ២. ចាន០១ ផ្តិល០១ គ្រាប់ក្ដាមឃ្លោកចំនួន ០៣គ្រាប់

   ៣. លុយរៀល៥៨,៥០០រៀល (ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយរៀល)

   ៤. ទូរស័ព្ទអិនចុចពិលចំនួន ០១គ្រឿង​ ។ 

សូម​បញ្ជាក់​ថា​ កន្លងមក​ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ ជំនាញធ្លាប់បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាម្ដងរួចហើយ តែនៅមិនរាងចាល ទេីបកម្លាំង​ ប៉ុស្តិ៍​ស្នេីសុំបានការឯកភាពពីលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសម្របសម្រួលពីលោក​ ហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ឲ្យនាំខ្លួនជនសង្ស័យរួមវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖