ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគនិងថវិកាដែលជាអំណោយ របស់លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ត្រូវបានលោកសាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀង ប្រគល់ជូនដល់លោកថត ភារៈ អ្នកយកព័ត៌មានប្រចាំខេត្ត ដែលមានការខ្វះខាតក្នុងអំឡុងនៃការីករាលដាលជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១។
លោកសាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀង បានឱ្យដឹងថា ដោយមើលឃើញពីការរស់នៅរបស់លោក ថត ភារៈ អ្នកយកព័ត៌មានប្រចាំខេត្តដែលមានទីលំនៅក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀងមានការខ្វះខាតទើបលោកអភិបាលក្រុង បានចាត់ឱ្យរូបលោកយកគ្រឿងឧបភោគបរិភោគ មានដូចជាអង្ករ៥០គីឡូក្រាម ទឹកស៊ីអុីវ ទឹកត្រី អំបិល ម៉ាស់មួយប្រអប់និងបន្ថែមថវិកា របស់លោកផ្ទាល់៥ម៉ឺនរៀល ប្រគល់ឱ្យលោក ថត ភារៈនិងក្រុមគ្រួសារសម្រាប់ចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
ក្នុងឱកាសនោះលោក ថត ភារៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងក៏ដូចជា លោក សាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀង
អ៊ំពូមីងបងៗ មិត្តភក្តិ ដែលមាន ចិត្តសប្បុរសធម៌ជួយឧបត្ថមថវិកា ក៏ដូចជាសម្ភារមួយចំនួន នាពេលនេះក៏ដូចជាកន្លងមកដល់លោកនិងក្រុមគ្រួសារនិងសូមជូនពុទ្ធពរ ទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន