ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាអ្នករត់ម៉ូតូឌុប​ ដែលបានដឹក បុរសដែលដេកស្លាប់​នៅផ្ទះសំណាក​ អ៉ឹមប៊ី មេត្តាមកផ្តល់សំណាកផង ខណៈតេស្តឃេីញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការផ្អាកដំណើរការ(ផ្ទះសំណាក់ អុឹមប៊ី) ចំនួនពីរសប្តាហ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ , រដ្ឋបាលក្រុងសិរីសោភ័ណ​​​ ខេត្តបន្ទាយមានជ័យ សូមអំពាវនាវ​ ដល់បុរសជាអ្នករត់ម៉ូតូឌុប​ ដែលបានដឹក បុរសដែលដេកស្លាប់​នៅផ្ទះសំណាក​ អ៉ឹមប៊ី​ (ខាងត្បូងសួនមានជ័យ)​ ក្រោយមកតេស្តឃេីញវិជ្ជមានកូវីដ-១៩​។ អាជ្ញាធរ​អំពាវនាវដល់បុរសខាងលេី​ ដែលមានម៉ូតូស្លាកលេខ​ បាត់ដំបង​ 1AG 2131​ ចូលរួមសហការជាមួយអាជ្ញាធរ​ ផ្តល់សំណាក​ តេស្ត​រកជម្ងឺកូវីដ-១៩​ ក្រោយមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលស្លាប់រកឃេីញវិជ្ជមានកូវីដ-១៩។

មួយវិញទៀត​ បេីបងប្អូនបានស្គាល់បុរសខាងលេី​ សូមទាក់ទងមកអាជ្ញាធរ​ ដេីម្បីយកសំណាកមកវិភាគ​ និងធ្វេីចត្តាឡីស័ក។
សូមជួយស៊ែរព័ត៌មាននេះដេីម្បីឲ្យសាមីខ្លួនបានដឹង​ និងសហការជាមួយអាជ្ញាធរ៕

ដោយ៖ សិលា


ចែករំលែក៖