ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអភិបាលក្រុងស្វាយរៀង យកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាប្រគល់ជូនលោកកែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងអង្គភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគនិងថវិកាដែលជាអំណោយរបស់លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ត្រូវបានលោកសាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀង  ប្រគល់ជូនដល់លោកកែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងអង្គភាព។

ការប្រគល់គ្រឿងឧបភោគបរិភោគនិងថវិកាខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នៅទីធ្លាផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោកសាំង ឡៃ បានឱ្យដឹងថា សម្ភាររបស់លោកអភិបាលក្រុងស្វាយរៀងយកមកប្រគល់ជូននាពេលនេះរួមមាន៖អង្ករ៥០គីឡូក្រាម ម៉ាស់១០ប្រអប់ស្មើ៥០០ម៉ាស់ ក្រមា សារុងនិងថវិកា២០ម៉ឺនរៀល។

ក្នុងឱកាសនោះលោកកែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងដែលបានឧបត្ថមដល់អង្គភាពដែលកំពុងធ្វើចត្តាឡីស័កនៅពេលនេះក៏ដូចជាសប្បុរសជនជាច្រើនដែលមានចិត្តសប្បុរសឧបត្ថមនាពេលកន្លងមកនិងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួននិងទទូលបានជោគជ័យក្នុងការងារ សូមជៀសឱ្យឆ្ងាយពីជំងឺផងទាំងពួង ជាពិសេសគឺជំងឺកូវីដ-១៩ផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖