ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួន កូនប្រសារឧកញ៉ា ហេង សៀ ទៅតុលាការ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ល្បីពេញ facebook !

ចែករំលែក៖

ភ្នំពេញ ៖ បើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា, នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីបន្ដនីតិវិធី ក្រោយចាប់ឃាត់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ក្រោយមកទៀតសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនកូនស្រីបង្កើតរបស់ឧកញ្ញ៉ា ហេងសៀ  ដែលត្រូវជាភរិយារបស់ជនសង្ស័យខាងលើនេះ។

កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ បុគ្គលរូបនេះ ជាអ្នកដែលបានរៀនមានចំណេះដឹងខ្ពង់ខ្ពស់មកពីប្រទេសក្រៅ និងជាអ្នកជំនួញដែលជោគជ័យវ័យក្មេងនៅកម្ពុជា។ ទីបំផុត ! រួមគំនិតជាមួយភរិយា បង្កើតការថតរូបអាសអាភាស ក្នុងចេតនាទុច្ចរិតបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ ឲ្យក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុនសែន ដឹកនាំដោយលោក គី តិច ត្រូវការពារក្តីឱ្យកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់។ ពិសេសគឺស្រាវជ្រាវបន្តវែលរកឱ្យឃើញនូវក្រុមជនដែលពាក់ព័ន្ធក្នុងបទល្មើសនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖