ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកម៉ូតូលឿនជ្រុលបុកបង្គោលសុវត្ថិភាពចរាចរណ៍ ស្លាប់ទាំង២នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបាជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលសុវត្ថិភាពចរាចរណ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង នៅម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៩និង៩០)ត្រង់ចំណុចផ្លូវកោង មុខសាលាបំពេញវិជ្ជា ស្ថិតក្នុង ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង 

  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យជនរងគ្រោះបានស្លាប់ទាំង២នាក់ ម្នាក់ឈ្មោះ ជិន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង(អ្នកបើកបរ) និង ម្នាក់ទៀតឈ្មោះ ហយ សាន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង(អ្នកជិះពីក្រោយ) ជិះម៉ូតូម៉ាក (ឌូក) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង១D-៤៨៨៨ ។

  សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដែលបើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង បត់មិនទាន់ ក៏ជ្រុលទៅបុកបង្គោល សុវត្ថិភាពចរាចរណ៍ បង្ករឲ្យយុវជនទាំង២នាក់ស្លាប់ នៅនឹងកន្លែងតែម្តង ក្រោយពេលកើតហេតុ សមត្ថកិច្ច ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយបង្ក សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង៕

ដោយ៖ ចន្ថា


ចែករំលែក៖