ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ចូលហាងកាហ្វេ ប៉ាង រ៉ាសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានបុរសឈ្មោះ សោម សុជា មានវិជ្ជមាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ចូលហាងកាហ្វេ ប៉ាង រ៉ាសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានបុរសឈ្មោះ សោម សុជា មានវិជ្ជមាន។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាបុរសឈ្មោះ សោម សុជា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំមានវិជ្ជមាននិងមានទីតាំងហាងកាហ្វេ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូររបស់ឈ្មោះ ទូច ស្រីណេត។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ

ទីស្នាក់ការគណបក្សឃុំក្រោលគោ ឬទំនាក់ទំនងលេខ📞0977816403  ឬទំនាក់ទំនងមកក្រុមការងារ📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖