ខេត្តស្វាយរៀង៖ លោកយាយអាយុ៩៣ឆ្នាំដែលចាស់ជរានិងប្អូនប្រុសមានជីវភាពខ្វះខាត២គ្រួសារបានទទួលអំណោយពីសប្បុរសជននៅក្រុងស្វាយរៀងក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្ដែងនារសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ដោយមើលឃើញពីទុក្ខលំបាកជីវភាពក្រីក្រនិងខ្វះខាតក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ លោកណានចាន់មករា មន្ត្រីបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាមានចិត្តអាណិតអាសូរនិងបានជួបប្អូនប្រុសឈ្មោះណាន ណារ៉ូ ដែលរស់ នៅឃុំប្រសូត ស្រុកស្វាយទាប និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ចាត់ចែងក្នុងជីវភាពប្រចាំថ្ងៃ។
លោកណាន ចាន់មករា បានឱ្យដឹងថាអំណោយជាគ្រឿងឧបភោគបរិភោគដែលផ្ដល់ជូននាពេលនេះរួមមានអង្ករ មី ប៊ីចេង ១កញ្ចប់ ស្ករស១គីឡូក្រាម ត្រីខ១ឡូ មើមខ្ទឹម១គីឡូក្រាម ប្រេងឆា១ដបនិងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។
បន្ទាប់មក លោក ណាន ចាន់មករានិងលោកសាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុងស្វាយរៀងក៏បានចុះជួបផ្ទាល់ដល់កន្លែងស្នាក់នៅរបស់លោកយាយដែលចាស់ជរាខ្វះខាតមានឈ្មោះ ចាន់ នឹម អាយុ៩៣ឆ្នាំ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកណាន ចាន់មករាក៏បានមានប្រសាសន៍ថាសូមឱ្យប្អូនប្រុសនិងក្រុមគ្រួសារបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ។
បន្ទាប់មកលោក ណាន ចាន់មករានិងលោកសាំង ឡៃក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគមានដូចជាអង្ករ១៥គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប៊ីចេង ១កញ្ចប់ ស្ករស១គីឡូក្រាម ត្រីខ១ឡូ មើមខ្ទឹម១គីឡូក្រាម ប្រេងឆា១ដបនិងថវិកា១១ម៉ឺនរៀលផងដែរ៕
ដោយ៖យឹម សុថាន