ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Toni Kroos ធ្វើតេស្តវិជ្ជមាន COVID-19 ខកខានបង្ហាញខ្លួនចុងរដូវកាលនេះ

ចែករំលែក៖

កីឡាករ Toni Kroos ត្រូវខកខានការបង្ហាញខ្លួននៅលើទីលានរបស់ក្រុម Real Madrid ប៉ះក្រុម Bilbao កាលពីថ្ងៃអាទិត្យ ខណៈដែលរូបគេកំពុងស្ថិតនៅដាច់ដោយឡែកព្រោះតែធ្វើតេស្តវិជ្ជមានកូវីដ-១៩។

កីឡាកររូបនេះនឹងមិនមានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃប្រកួតទី៣៨របស់ Real Madrid ជាមួយ Villarreal នោះទេ មានន័យថា រដូវកាល ២០២០-២០២១ របស់គាត់បានបញ្ចប់ហើយ។ Toni Kroos គឺជាកីឡាករដែលមានភាពស៊ីសង្វាក់គ្នាបំផុតម្នាក់សម្រាប់គ្រូបង្វឹកលោក Zinedine Zidane  ប៉ុន្តែគាត់នឹងត្រូវឃ្លាំមើលពីសុខភាពផ្ទាល់ខ្លួននៅផ្ទះនៅពេលដែលនៅដាច់ដោយឡែកពីគេ ។

សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា “Real Madrid បានប្រកាសថា កីឡាកររបស់យើងឈ្មោះ Toni Kroos បានធ្វើតេស្តវិជ្ជមាន COVID-19 ដែលគាត់បានទទួលនៅថ្ងៃនេះ ។ Toni Kroos កំពុងស្ថិតនៅដាច់ដោយគែក ចាប់តាំងពីថ្ងៃសុក្រទី១៤ ខែឧសភាបន្ទាប់ពីបានទាក់ទងដោយផ្ទាល់ជាមួយនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានពីជំងឺនេះ” ៕ដោយ៖ភារៈ

 


ចែករំលែក៖