ខេត្តព្រះសីហនុ៖ បេីយោងតាមលិខិតរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តស្ដង់ដារសុវត្ថិភាព សម្រាប់ការលក់ដូរ នៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។
សូុមជម្រាបថា ការចេញសេចក្ដីណែនាំនេះ គឺធ្វើឡើងដើម្បីធានាបានប្រក្រតីភាព នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក៏ដូចជាទម្លាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបែបគន្លងថ្មី ខណៈអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្ដុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្ដាប់ធ្នាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំអំពីការរៀបចំស្ដង់ដារសុវត្ថិភាព សម្រាប់ការលក់ដូរនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន ឬនៅទីតាំងផ្សាររៀបរយផ្សេងទៀត នៅក្នុងភូមិឃុំ សង្កាត់នីមួយៗ៕ដោយ៖សហការី
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងក្រោមនេះ៖