ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្តព្រះសីហនុ៖ ចេញសេចក្ដីណែនាំការអនុវត្តស្ដង់ដារសុវត្ថិភាព​ សម្រាប់​ការលក់ដូរនៅតាមផ្សារ​ ម៉ាត; លំនៅឋាន និងទីតាំងរៀបរយផ្សេងទៀត​ ដើម្បីទប់ស្កាត់ជំងឺកូវីដ-​១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ បេីយោង​តាមលិខិតរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តស្ដង់ដារសុវត្ថិភាព​ សម្រាប់ការលក់ដូរ នៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅទីតាំងរៀបរយផ្សេងទៀត​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ​។

សូុមជម្រាបថា​ ការចេញសេចក្ដីណែនាំនេះ គឺធ្វើឡើងដើម្បីធានាបានប្រក្រតីភាព នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក៏ដូចជាទម្លាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបែបគន្លងថ្មី ខណៈអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្ដុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្ដាប់ធ្នាប់។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំអំពីការរៀបចំស្ដង់ដារសុវត្ថិភាព សម្រាប់ការលក់ដូរនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន ឬនៅទីតាំងផ្សាររៀបរយផ្សេងទៀត នៅក្នុងភូមិឃុំ សង្កាត់នីមួយៗ​៕ដោយ​៖សហការី​

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ខាងក្រោមនេះ​៖


ចែករំលែក៖