ការត្រៀមលក្ខណៈរបស់កីឡាការិនីវាយតឺន្នីសលំដាប់ពិភពលោក Serena Williams សម្រាប់ French Open ត្រូវបានបញ្ចប់ដោយការប្រកួតលើទីលានដីឥដ្ឋមុនពេលដែលនាងចាញ់កីឡាការិនី Katerina Siniakovaនៅប្រទេសប៉ាម៉ា ។
កីឡាការិនីសញ្ជាតិអាមេរិករូបនេះបានរងបរាជ័យក្នុងលទ្ធផល ៧-៦ (៧-៤) ៦-២ ដោយកីឡាករឆេកពិភពលោកលេខ៦៨ក្នុងជុំទី២ នៃកម្មវិធី Emilia-Romagna Open ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង CNA ។
កីឡាការិនី Williams បានទទួលយកការជំនួសមួយនៅក្នុងការប្រកួតបន្ទាប់ពីការបរាជ័យនៅក្នុងកម្មវិធីបើកឆាករបស់នាងនៅក្នុងព្រឹត្តិការណ៍ Italian Open កាលពីសប្តាហ៍មុន។ កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះមានពេលតិចជាង២សប្តាហ៍ដើម្បីដុសខាត់ការប្រកួតរបស់នាងលើដីឥដ្ឋមុនពេលការប្រកួតកម្មវិធី French Open ចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភា។
នាងមិនត្រូវបានគេគ្រោងនឹងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតមុនពេលកម្មវិធី Roland Garros ដែលជាកន្លែងនាងនឹងត្រូវឈ្នះពានរង្វាន់ឯកត្តជន Grand Slam លើកទី២៤ ។ កីឡាការិនីជនជាតិអាមេរិករូបនេះបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Slam ចំនួន៣លើកចុងក្រោយដែលនាងបានចូលរួមប្រកួតប្រជែង ខណៈដែលនាងមានគោលបំណងដើម្បីចាប់យកកម្រិតនៃព្រឹត្តិការណ៍សំខាន់ឡើងវិញ ។
Serena Williams អាចស្វែងរកការជំនួសចុងក្រោយនៃព្រឹត្តិការណ៍ Strasbourg នៅសប្តាហ៍ក្រោយដូចដែលនាងបានធ្វើជាមួយនឹងការប្រកួតនៅប្រទេស Parma នេះដើម្បីទទួលបាននូវការអនុវត្តការប្រកួតមួយចំនួនទៀត។
នៅក្នុងការបើកឆាករបស់នាងកាលពីថ្ងៃចន្ទ Williams បានយកឈ្នះលើកីឡាការិនី Lisa Pigato យ៉ាងងាយ ប៉ុន្តែបានចាញ់កីឡាការិនីវ័យ២៥ឆ្នាំ Siniakova ទៅវិញ។ អតីតកីឡាការិនីលេខ២របស់ឆេករូបនេះបានបំបាក់កីឡាករអាមេរិកក្នុងការប្រកួតសិតទី១ មុនពេលឈ្នះ១៧ទល់១៥ពិន្ទុចុងក្រោយក្នុងសិតទី២ ៕ដោយ៖ ភារៈ