បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុនសម្រាប់រដូវក្តៅនេះព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដានៅតាមប្រទេសមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ឧសភានេះថា ខណៈដែលលីគក្នុងស្រុកកំពុងខិតជិតបញ្ចប់ហើយក្រុមនានាបានចាប់ផ្តើមប្រកាសពីសមាជិកក្រុមរបស់ពួកគេរួចហើយសម្រាប់ការប្រកួតនេះដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅរាត្រីថ្ងៃទី១១ ខែកក្កដា នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេស។
ការប្រកួតបើកឆាកនឹងក្លាយជាការប្រកួតរវាងទួរគីជាមួយក្រុមអុីតាលីនៅថ្ងៃទី១១ ខែមិថុនានៅទីក្រុងរ៉ូម។ ក្រុម២ផ្សេងទៀតនៃពូល A ក្រុមវេលប៉ះស្វីសនឹងត្រូវជួបគ្នានៅថ្ងៃបន្ទាប់ ហើយការប្រកួតទាំងពីរនេះអាចមានសារៈសំខាន់ដែលអាចជាក្រុមដែលពេញចិត្តជាងគេ។
ក្រុមបែលហ្ស៊ិកត្រូវបានគេចាត់ទុកថា ជាក្រុមនាំមុខគេក្នុងការឈ្នះនៅពូល B ដោយការប្រកួតរវាងដាណឺម៉ាកនិងហ្វាំងឡង់នៅថ្ងៃទី១២ ខែមិថុនា ហ្វាំងឡង់ទល់នឹងរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា និងរុស្សីទល់នឹងដាណឺម៉ាកនៅថ្ងៃទី២១ ខែមិថុនាដែលសំខាន់ណាស់ដើម្បីស្វែងរកក្រុមណាដែលនឹងឡើងវគ្គបន្ត។
ហូល្លង់និងអូទ្រីសត្រូវបានគេចាត់ទុកថា ជាក្រុមដែលពេញចិត្តក្នុងការឈ្នះនៅពូល C ហើយការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវប្រកួតនៅថ្ងៃទី១៧ ខែមិថុនានៅទីក្រុង Amsterdam ។
ទន្ទឹមនឹងនេះទាំងអង់គ្លេស ឬក្រូអាតដែលត្រូវជួបជាមួយក្រុមផ្សេងទៀតនៅថ្ងៃទី១៣ ខែមិថុនាត្រូវបានគេរំពឹងថា នឹងឈរនៅកំពូលតារាងពូល D ប៉ុន្តែការប្រកួតរវាងក្រុមអង់គ្លេសនិងស្កុតឡេននៅថ្ងៃទី១៨ ខែមិថុនាក៏អាចជាគូគួរឱ្យចាប់អារម្មណ៍ផងដែរ។
សម្រាប់ពូល E រាល់ការប្រកួតរបស់អេស្ប៉ាញទល់នឹងស៊ុយអែត (ថ្ងៃទី១៤មិថុនា) ប៉ូឡូញ (ថ្ងៃទី១៩ មិថុនា) និងស្លូវ៉ាគី (ថ្ងៃទី២៣ មិថុនា) ត្រូវបានផ្លាស់ពីទីក្រុង Bilbao ទៅកីឡដ្ឋាន Estadio de la Cartujaរបស់ Seville ។
ចុងក្រោយគេហៅថា “ពូលមរណៈ” ដែលមានអាឡឺម៉ង់, បារាំង, ព័រទុយហ្គាល់ និងហុងគ្រី។ អាឡឺម៉ង់ប៉ះបារាំងនៅថ្ងៃទី១៥ ខែមិថុនាមុនប៉ះព័រទុយហ្គាល់៤ថ្ងៃក្រោយ ខណៈបារាំងប៉ះព័រទុយហ្គាល់នៅថ្ងៃទី២៣ ខែមិថុនា។
ខាងក្រោមនេះគឺជាកាលបរិច្ឆេទនៃការប្រកួតយូរ៉ូជម្រុះតាមពូលទាំងអស់៖
ថ្ងៃទី១១ មិថុនា
Group A: Turkey vs Italy (កីឡដ្ឋានទីក្រុង Rome)
+ថ្ងៃទី១២ មិថុនា
Group A: Wales vs Switzerland (កីឡដ្ឋានទីក្រុង Baku)
Group B: Denmark vs Finland (កីឡដ្ឋានទីក្រុង Copenhagen)
Group B: Belgium vs Russia (កីឡដ្ឋានទីក្រុង St Petersburg)
+ថ្ងៃទី១៣ មិថុនា
Group D: England vs Croatia (កីឡដ្ឋានទីក្រុង London)
Group C: Austria vs North Macedonia (កីឡដ្ឋានទីក្រុង Bucharest)
Group C: Netherlands vs Ukraine (កីឡដ្ឋានទីក្រុង Amsterdam)
+ថ្ងៃទី១៤ មិថុនា
Group D: Scotland vs Czech Republic (កីឡដ្ឋានទីក្រុង Glasgow)
Group E: Poland vs Slovakia (កីឡដ្ឋានទីក្រុង St Petersburg)
Group E: Spain vs Sweden (កីឡដ្ឋានទីក្រុង Seville)
+ថ្ងៃទី១៥ មិថុនា
Group F: Hungary vs Portugal (កីឡដ្ឋានទីក្រុង Budapest)
Group F: France vs Germany (កីឡដ្ឋានទីក្រុងMunich)
+ថ្ងៃទី១៦ មិថុនា
Group B: Finland vs Russia (កីឡដ្ឋានទីក្រុង St Petersburg)
Group A: Turkey vs Wales (កីឡដ្ឋានទីក្រុង Baku)
Group A: Italy vs Switzerland (កីឡដ្ឋានទីក្រុង Rome)
+ថ្ងៃទី១៧ មិថុនា
Group C: Ukraine vs North Macedonia (កីឡដ្ឋានទីក្រុង Bucharest)
Group B: Denmark vs Belgium (កីឡដ្ឋានទីក្រុង Copenhagen)
Group C: Netherlands vs Austria (កីឡដ្ឋានទីក្រុង Amsterdam)
+ថ្ងៃទី១៨ មិថុនា
Group E: Sweden vs Slovakia (កីឡដ្ឋានទីក្រុង St Petersburg)
Group D: Croatia vs Czech Republic (កីឡដ្ឋានទីក្រុង Glasgow)
Group D: England vs Scotland (កីឡដ្ឋានទីក្រុង London)
+ថ្ងៃទី១៩ មិថុនា
Group F: Hungary vs France (កីឡដ្ឋានទីក្រុង Budapest)
Group F: Portugal vs Germany (កីឡដ្ឋានទីក្រុង Munich)
Group E: Spain vs Poland (កីឡដ្ឋានទីក្រុង Seville)
+ថ្ងៃទី២០ មិថុនា
Group A: Italy vs Wales (កីឡដ្ឋានទីក្រុង Rome)
Group A: Switzerland vs Turkey (កីឡដ្ឋានទីក្រុង Baku)
+ថ្ងៃទី២១ មិថុនា
Group C: North Macedonia vs Netherlands (កីឡដ្ឋានទីក្រុងAmsterdam)
Group C: Ukraine vs Austria (កីឡដ្ឋានទីក្រុង Bucharest)
Group B: Russia vs Denmark (កីឡដ្ឋានទីក្រុង Copenhagen)
Group B: Finland vs Belgium (កីឡដ្ឋានទីក្រុង St Petersburg)
+ថ្ងៃទី២២ មិថុនា
Group D: Czech Republic vs England (កីឡដ្ឋានទីក្រុង London)
Group D: Croatia vs Scotland (កីឡដ្ឋានទីក្រុង Glasgow)
+ថ្ងៃទី២៣ មិថុនា
Group E: Slovakia vs Spain (កីឡដ្ឋានទីក្រុង Seville)
Group E: Sweden vs Poland (កីឡដ្ឋានទីក្រុង St Petersburg)
Group F: Germany vs Hungary (កីឡដ្ឋានទីក្រុង Munich)
Group F: Portugal vs France (កីឡដ្ឋានទីក្រុង Budapest) ៕ ដោយ ៖ ភារៈ