ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្នបំផុត! រដ្ឋបាលខេត្តកំពង់ចាម បានបន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ 🔴រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសជូនដំណឹងថា, បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាមបងប្អូនកម្មការីនីរោងចក្រចក្រខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វូតវវែ ក្នុងស្រុកជើងព្រៃ និងរោងចក្រមេតថេក(ខេមបូឌា)ខប លីមីតធីតនៅស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ ដែលមានឈ្មោះដូចខាងក្រោមតាមតារាង ៖
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន៨៧៤នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៨៤នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៣៥៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ
មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និង បងប្អូនប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវ កែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖