ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុង​កំពង់ចាមសម្រេចបិទ​ខ្ទប់​ផ្ទះ​ចំនួន៤ខ្នង​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក ចាន់ ផល្លី អភិបាលនៃ​គណៈអភិបាលក្រុង​កំពង់ចាម នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារសង្កាត់​វាលវង់ សង្កាត់​កំពង់ចាម និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់ចុះ​បិទ​ផ្ទះ​ចំនួន៤​ខ្នង​ដែល​បានប៉ះពាល់​ផ្ទាល់​អ្នក​ជំងឺកូ​វីដ​-១៩ ។

លោក​អភិបាលក្រុង​បាន​ឲ្យ​ដឹងថា ក្នុងនោះ ម្ចាស់ផ្ទះ​ទី​១-ឈ្មោះ យុន សុខា នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ , ម្ចាស់ផ្ទះ​ទី​២- ឈ្មោះ គ្រួច ឆៃ​លាង នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ , ម្ចាស់ផ្ទះ​ទី​៣ និង​ទី​៤ ឈ្មោះ​ស៊ិន ហួរ លក់​ទូរ​ស័ព្ទ​ដៃ នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ម្ចាស់ផ្ទះ​នេះ​មានផ្ទះ​២នៅ​ទល់មុខ​គ្នា និង​លក់​ទូរ​ស័ព្ទដូចគ្នា ។

លោក​អភិបាលក្រុង​បាន​ឱ្យដឹង​ទៀតថា ទន្ទឹម​នោះដែរ អាជ្ញាធរ​ក្រុង​កំពង់ចាម បានធ្វើ​ការណែនាំ​ដល់ម្ចាស់ផ្ទះ​ទាំងអស់ ឲ្យ​អនុវត្តវិធាន​ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវលាងដៃ​នឹង​អាល់កុល ពាក់​ម៉ាស់ និង​រក្សា​គម្លាត៕

ដោយ ៖ សូរិយា


ចែករំលែក៖