ព័ត៌មានទាន់ហេតុការណ៍៖

នាយកវិទ្យាល័យស្វាយរៀង រំលឹកដល់កូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ សូមតាមដានការបង្រៀនពីចម្ងាយរបស់លោកគ្រូ អ្នកគ្រូគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជានៅក្នុង page វិទ្យាល័យស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានរំលឹកដល់កូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ សូមតាមដានការបង្រៀនពីចម្ងាយរបស់លោកគ្រូ អ្នកគ្រូគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជានៅក្នុង page វិទ្យាល័យស្វាយរៀងឬតាមការបង្រៀនផ្ទាល់តាមzoom ,telegram,google meet  ទៅតាមកម្រិតថ្នាក់និមួយៗដែលលោកគ្រូ អ្នកគ្រូ គ្រប់មុខវិជ្ជាគាត់ផ្ដល់ឱ្យ ។

ការរំលឹកបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុករបស់លោកនាយកវិទ្យាល័យស្វាយរៀង។

លោក យស់ ពៅ បន្តថាកូនៗក្មួយៗទាំងអស់សូមទំនាក់ទំនងជាមួយគ្រូទទួលបន្ទុកថ្នាក់ និងគ្រូតាមមុខវិជ្ជា និងសូមឱ្យឪពុក ម្ដាយ អាណាព្យាបាលជួយខិតខំជំរុញកូនចៅឱ្យខិតខំរៀនសូត្រក្នុងនៅពេលដែលសាលាបិទទ្វារផងដែរ។

លោក នាយក បន្តថា សូមអោយឪពុកម្ដាយគ្រប់ៗរូបត្រូវបន្តអប់រំប្រៀនប្រដៅបន្ថែមទៀតធ្វើដើម្បីឱ្យកូនៗរបស់ខ្លួនឯងជៀសផុតពាក្យកុំទាំង៤យ៉ាងនេះគឺ៖

ទី១-កុំចាំកូនសេពគ្រឿងញៀន

ទី២-កុំចាំកូនក្លាយជាបងតូចបងធំ

ទី៣-កុំចាំកូនភ្លើតភ្លើននឹងសម្ភារនិយមខុសរបៀប

ទី៤-កុំចាំកូនធ្លាក់ខ្លួនចូលក្នុងល្បែង ស្រី ស្រា និងស្នេហាភ្លើតភ្លើនខុសរបៀប។

ជាមួយគ្នានោះលោកនាយកក៏បានក្រើនរំលឹកដល់កូនក្មួយជាសិស្សានុសិស្សត្រូវបន្តការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩  ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣កាពារ ៣កុំ និងត្រូវបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នានិងចូលរួមទប់ស្កាត់ការជួញដូរ និងមិនប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖