ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាត់សក់ Taper Barbershop (នៅជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​) មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាត់សក់នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាត់សក់ Taper Barbershop (នៅជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកជំងឺកូវីដ-១៩​​ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។ ជាងកាត់សក់នៅទីតាំងខាងលើនេះ មិនទាន់ទៅយកសំណាកនៅឡើយទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​បានទៅកាត់សក់នៅហាងកាត់សក់ Taper Barbershop (នៅជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១០ ទៅ ១១ ព្រឹក។

​មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។ ជាងកាត់សក់នៅទីតាំងខាងលើនេះ មិនទាន់ទៅយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៣ ឧសភា ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖