ព័ត៌មានទាន់ហេតុការណ៍៖

Sergio Ramos នឹងមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍យូរ៉ូទេ

ចែករំលែក៖

កីឡាករ Sergio Ramos បានចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាដែលដឹកនាំដោយលោក Luis Enrique ក្នុងការប្រកួតយូរ៉ូ២០២០ ខាងមុខនេះខ្សែការពារកណ្តាលរបស់ក្លិប Real Madrid វ័យ៣៥ ឆ្នាំរូបនេះបានញាំញីនឹងបញ្ហារបួស ហើយទើបតែលេងបានមួយប្រកួតប៉ុណ្ណោះចាប់តាំងពីចុងខែមីនា។

អវត្តមានរបស់គាត់មានន័យថា មិនមានកីឡាករមកពី Real Madrid ត្រូវបានជ្រើសរើសដោយលោក Enrique សម្រាប់ការប្រកួតនៅរដូវក្តៅនេះទេ។

ខ្សែការពាររបស់ក្លិប Manchester City គឺកីឡាករ Ay Ay Laporte បានផ្លាស់ប្តូរសញ្ជាតិកីឡាករពីបារាំងទៅអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa កាលពីពេលថ្មីៗនេះ ហើយគាត់បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមសមាជិក២៤នាក់។

កីឡាកររូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ១០នាក់មកពីក្របខ័ណ្ឌ Premier League ដែលត្រូវបានជ្រើសរើសដោយលោកEnrique រួមមានអ្នកចាំទី Brighton Robert Sanchez, ខ្សែការពារ Diego Lelorente របស់ Leeds United និងខ្សែប្រយុទ្ធប្រយុទ្ធ AdamaTraore

Ramos បានលេងឱ្យអេស្ប៉ាញក្នុងវគ្គជម្រុះ World Cup កាលពីខែមីនានៅពេលដែលគាត់ត្រូវបានប្តូរចេញអំឡុងពេលប្រកួតជាមួយក្រិកនិងបានទទួលជ័យជម្នះលើក្រុមកូសូវ៉ូ។

ចាប់តាំងពីពេលនោះមកការបង្ហាញខ្លួនតែមួយគត់របស់គាត់សម្រាប់ក្រុម Real Madrid បានកើតឡើងក្នុងការបរាជ័យជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយក្រុមតោខៀវ Chelsea កាលពីថ្ងៃទី៥ ខែឧសភា។

លោក Enrique បាននិយាយថា វាគឺជាការសម្រេចចិត្តដ៏លំបាកមួយប៉ុន្តែRamos មិនអាចលេងនៅរដូវកាលនេះបានទេ ហើយគាត់ស្ទើរតែមិនបានហ្វឹកហាត់តាំងពីខែមករា ខ្ញុំបានទូរស័ព្ទទៅគាត់  វាពិតជាលំបាកណាស់។ ខ្ញុំមានអារម្មណ៍មិនល្អ ព្រោះគាត់មានជំនាញខ្ពស់ហើយគាត់ជួយក្រុមជម្រើសជាតិបានច្រើន ហើយគាត់នៅតែអាចជួយបាននៅពេលអនាគត។ ប៉ុន្តែខ្ញុំត្រូវរកមើលអ្វីដែលល្អបំផុតសម្រាប់ក្រុម។

នៅក្នុងសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម Ramos បាននិយាយថា “វាឈឺចិត្តណាស់ ដែលគាត់នឹងមិនធ្វើជាតំណាងឱ្យអេស្ប៉ាញនៅយូរ៉ូប៉ុន្តែសង្ឃឹមថាក្រុមនេះនឹងមានការប្រកួតដ៏អស្ចារ្យ ហើយគាត់នឹងក្លាយជា អ្នកគាំទ្រម្នាក់ទៀតដែលស្រែកហ៊ោពីផ្ទះ

Ramos បានបន្តថា ខ្ញុំបានតស៊ូនិងធ្វើការរាល់ថ្ងៃទាំងរាងកាយ និងព្រលឹងដើម្បីអាចឈានដល់ ១០០% សំរាប់ Real Madrid និងក្រុមជម្រើសជាតិប៉ុន្តែអ្វីៗមិនតែងតែល្អដូចអ្វីដែលយើងចង់បាននោះទេ វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ដែលមិនបានជួយក្រុមរបស់ខ្ញុំនិងមិនបានលេងឲ្យអេស្ប៉ាញប៉ុន្តែក្នុងករណីនេះអ្វីដែលល្អបំផុតគឺត្រូវសម្រាកព្យាបាលឲ្យជាសះស្បើយឡើងវិញហើយត្រឡប់មកវិញនៅឆ្នាំក្រោយដូចដែលយើងបានធ្វើកន្លងមក” ។

លោក Enrique អាចជ្រើសរើសយកក្រុម២៦នាក់ជំនួស២៣នាក់បន្ទាប់ពី Uefa នាំយកការផ្លាស់ប្តូរដើម្បីបន្ថយបន្ទុកដល់កីឡាករបន្ទាប់ពីរដូវកាលក្លិបត្រូវបានបង្រួមដោយសារជំងឺរាតត្បាតកូវីដ១៩។ការប្រកួតយូរ៉ូនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដាដែលត្រូវបានពន្យាពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩ឆ្លងរាលដាល។ អេស្ប៉ាញស្ថិតនៅពូល E រួមជាមួយប៉ូឡូញ, ស្លូវ៉ាគី និងស៊ុយអែត។

ខាងក្រោមនេះគឺជាជម្រើសទាំង២៦នាក់របស់កីឡាករអេស្ប៉ាញត្រៀមទៅព្រឹត្តិការណ៍យូរ៉ូ៖

អ្នកចាំទី៖ Unai Simon (Athletic Bilbao), David de Gea(Manchester United), Robert Sanchez (Brighton)

ខ្សែការពារ៖ Jose Gaya (Valencia), Jordi Alba (Barcelona), Pau Torres (Villarreal), Aymeric Laporte (Manchester City), Eric Garcia (Manchester City), Diego Llorente (Leeds), Cesar Azpilicueta (Chelsea)

ខ្សែបម្រើ៖ Sergio Busquets (Barcelona), Rodri (Manchester City), Pedri (Barcelona), Thiago Alcantara (Liverpool), Koke(Atletico Madrid), Fabian Ruiz (Napoli), Marcos Llorente(Atletico Madrid)

ខ្សែប្រយុទ្ធ៖ Dani Olmo (RB Leipzig), Mikel Oyarzabal (Real Sociedad), Alvaro Morata (Juventus), Gerard Moreno (Villarreal), Ferran Torres (Manchester City), Adama Traore(Wolves), Pablo Sarabia (Paris St-Germain)

ដោយ ៖ ភារៈ


ចែករំលែក៖