ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា ។

នេះបើតាមការបញ្ជាក់ពីរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអាជ្ញាធរខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រោងចក្រអូខ្លូត ដែលមាននៅក្នងបញ្ជីខាងក្រោមត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណាប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ៕

ដោយ ៖ សិលា


ចែករំលែក៖