ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តត្បូងឃ្មុំ ជូនដំណឹងស្តីពីការសម្រេចបញ្ចប់ការបិទខ្ទប់ទីតាំងភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ តទៅ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចបញ្ចប់ការបិទខ្ទប់ក្នុងទីតាំងភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវ បានសម្រេចដោយសេចក្តីសម្រេចលេខ ០៧៥/២១ សសរ.ខតឃ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ តទៅ។ ទន្ទឹមនេះ ត្រូវអនុវត្តឲ្យ បានហ្មត់ចត់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គបហាសេនាបតីតេជោ នាយករដ្ឋមន្តី “ពាការពារ និង៣កុំ“ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

បទប្បញ្ញត្តិទាំងឡាយ ដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ហាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ឃុំដំរិល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅៗ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖