ភ្នំពេញ៖ ពិតជាកក្រើកអស់មហាជនទៀតហើយ ក្រោយពីតារាសម្តែងសិចស៊ី នាងដេនីក្វាន់ បានបញ្ចេញសារនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដោយបាននទម្លាយរឿងរ៉ាវមួយដែលនាងលាក់ទុកជាច្រើនខែមកហើយអំពីករណីនៃការផ្ទុះជម្លោះរវាងរូបនាង នឹងម្ចាស់សណ្ឋាគារយីហោសមុទ្រមាស នៅខេត្តព្រះសីហនុ។ នាងបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងបានទៅគេងនៅសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់នាងគេង ។ នាងបញ្ជាក់ទៀតថាសូមបញ្ជាក់ថាមិនមែនតែបន្ទប់នាងទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ ។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ហើយនាងមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងណាស់ ។ នាងថា «សំណងលុយ១មុឺនដុល្លារនេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ»។ នាងចាត់ទុកថាជារឿងអយុត្តិធម៌ណាស់សម្រាប់នាង។
អមដោយសារនេះគឺជារូបថត និងវីដេអូនៃវិវាទជាពាក្យសម្តីរវាងតារាសម្តែងសិចស៊ីរូបនេះ នឹងតំណាងសណ្ឋាគារដែលបានជជែកគ្នាដើម្បីធ្វើការដោះស្រាយ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតំណាងសណ្ឋាគារខាងលើបាននៅឡើយទេ ប៉ុន្តែមានទស្សនិកជនជាច្រើនបានលើកឡើងថា អាចជាករណីពិតប្រាកដព្រោះតែសណ្ឋាគារបានសុខចិត្តបង់ជំងឺចិត្តទៅនាងចំនួន១ម៉ឺនដុល្លារអាមេរិកប៉ុន្តែនាងមិនទទួលយក ហើយនេះក៏ជារឿងដែលមិនគួរកើតមាននិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអតិថិជនរបស់ខ្លួន។ នាងក៏គ្រោងនឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយនៅចុងខែនេះដើម្បីជម្រះការណ៍ពិត៕
ដោយ ៖ វឌ្ឍនា