ខេត្តកណ្តាល៖ បើតាមការលើករបស់លោក ព្រឹម ប្រជាកសិករម្នាក់ វ័យជាង៣០ឆ្នាំ រស់នៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់ថា រូបគាត់ក្រៅពីការធ្វើចម្ការរួច ពេលទំនេរដើរគួកជេទិញគោដើម្បីលក់បន្តបានចំណេញ ឬអាចជួយដោះស្រាយជីវភាពបានធូរស្រាលខ្លះ។
កសិកររូបនេះ បន្តថា លោកបានដើរទិញគោពីអ្នកភូមិដើមយកមកលក់បន្ត ដោយថ្ងៃខ្លះក៏ទិញបានហើយ ថ្លៃក៏ទិញមិនបាន។ លោក ព្រឹម បានគូសបញ្ជាក់ថា៖ «ខ្ញុំចេះតែជិះម៉ូតូដើរមើលគោ នៅពេលឭថា មានបងប្អូនក្នុងភូមិ ឬកន្លែងណាចង់លក់គោ។ ពេលខ្លះខ្ញុំទិញបាន ហើយក៏ទិញមិនបាន ពីព្រោះតម្លៃថ្លៃ ឬខ្ពស់ខ្ញុំមិនហ៊ានទិញ ព្រោះបើទិញមកលក់មិនចំណេញខ្ញុំមិនទិញទេ តែបើចំណេញតិចតូចខ្ញុំទិញមកទុកផ្ទះមួយរយៈ ពេលមានអ្នកត្រូវការចង់ទិញខ្ញុំកាត់ថ្លៃលក់បន្ត បើចំណេញទើបខ្ញុំលក់»។
បន្ថែមពីនេះ អ្នកគួកជេគោ បានបញ្ជាក់ទៀតថា គោដែលទិញមកពេលខ្លះមានទាំងកូន ពេលខ្លះមានតែមេ ឬឈ្មោល បើនិយាយពីតម្លៃវិញមិនទៀងទេ ពោល គឺទៅតាមមាឌ ឬទំហំ ហើយអាចនិយាយថា ទៅតាមផែនគោស្អាត ឬមិនស្អាតទៀត ។ គោដែលមិនសូវស្អាតមានតម្លៃអាចពី៤ទៅ៥លានរៀល ឬក្រោមឬលើសពីនេះ ហើយគោដែលស្អាត ឬត្រូវប៉ាន់ចាប់ពី៨ទៅ១០លានរៀល ឬលើសពីនេះក៏មាន។ លោកក៏បានទិញគោណាដែរមានភាពស្គមល្មមៗយកថែឲ្យចំណីឆាប់ធំធាត់ដើម្បីលក់ចេញផងដែរ ។
លេីសពីនេះ ក្រៅពីដើរទិញគោខ្លួនឯងលោកក៏បានជូនអ្នកចង់ទិញ ដើម្បីរកទិញគផងដែរ ដោយពេលខ្លះគេឲ្យកម្រៃជើងសារ(ប្រាក់ថ្លៃជូនដើរទិញ)មួយក្បាល់ចន្លោះពី៥ទៅ១០ម៉ឺនរៀលផងដែរ ។ ការដើរជូនគេគ្រាន់ប្រាប់ម្ចាស់អ្នកលក់នឹងអ្នកទិញជួបគ្នាហើយមើលគោដែលលក់ រួចតថ្លៃគ្នាជាការស្រេច ។ បើមិនត្រូវជារឿងរបស់អ្នកទិញនិងអ្នកលក់ លោកគ្រានើតែនិយាយបញ្ចុះបញ្ចូលភាគីទាំងពីឲ្យនិយាយឆាប់ត្រូវគ្នាដើម្បីទិញឬលក់តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ទាក់ទិញនឹងរបទិញគោឬជួញគោដើម្បីលក់បន្តយកចំណេញលោកថា ក៏ជាអ្នកដើរទិញគោមួយរូបបាននិយាយថាការទិញគោក៏មានការពិបាកដែរ ពីព្រោះពេលខ្លះអ្នកទិញបន្តយកទៅចឹញ្ចិមមានសូញសាញលើក្រយ៉ៅរបស់គោផងដែរ ។ អ្នកខ្លះគេថាគោមានក្រយ៉ៅមិនល្អចិញ្ចឹមទៅមិនចំរើនម្ចាស់ដូច្នេះគេមិនទិញចូលផ្ទះនោះទេ ។ លោកបន្តថា គោភាគច្រើនមានក្រយ៉ៅចំណុចនេះ ចំណុចនោះ តែពេលខ្លះក៏មានចំណុចល្អផងដែរ ។ ពេលល្អអ្នកទិញគេមិនសូញសាញនោះទេ គាក៏អាចហ៊ានឲ្យតម្លៃខ្ពស់ក៏មាន ។
យ៉ាងណាមិញកសិកររូបនេះ បន្តថា គោដែលមានតម្លៃខ្ពស់អាស្រ័យលើផែនគោ មាឌ ពូជផងដែរ។ គោខ្លះគេបង្កាត់ពូជយកមកពីបរទេស គោខ្លះពូជក្នុងស្រុកដូច្នេះតម្លៃក៏មិនដូចគ្នាដែរ ។ ទាក់ទិញនឹងការចំណេញពីការដើរទិញគោលក់បន្តលោកឲ្យដឹងថាបានមិនទៀងនោះទេ គឺបានពី២០ឬ៣០ម៉ឺនរៀលឬលើសពីនេះ៕
ដោយ ៖ សហការី