ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅស្រុកលើកដែក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួល រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅឃុំព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១ដប ,ប្រេងឆា១ដប,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស់ ១០បន្ទះ ,ឃីត ១កញ្ចប់ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ៥០ម៉ឺនរៀល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖