ព័ត៌មានទាន់ហេតុការណ៍៖

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដល់សាធារណជនអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនូន ២៦០រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាង លើ ត្រូវរាយការណ៏ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរូសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្ដាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារ កិច្ចបានល្អប្រសើរ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលមេរោគកូវីដ-១៩ ចូល ទៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប នឹងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖