ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ពន្ធ័ក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១នេះថាជនសង្ស័យ៤នាក់ ត្រូវបានបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមាន៖

ទី១.ឈ្មោះ ភា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ទី២.ឈ្មោះ មុី ថេន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ទី៣.ឈ្មោះ រ៉ន សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ទី៤.ឈ្មោះ ភាង វិឆ្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ។

ប្រភពបន្តថាសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន
ម្សៅក្រាមសថ្លាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៤៣ កញ្ចប់ទូរស័ព្ទដៃ ០៤គ្រឿងម៉ូតូ ០២គ្រឿង អាវុធច្នៃ ០១ ដើមដាវ ០១ ដើម ព្រមទាំងឧបករណ៍សម្ភារមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តនិងការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន  កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៧និង៥០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំមុខដា ឃុំត្រពាំងស្តៅ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើកដោយបានឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់ចំនួន០៤នាក់រួមមានវត្ថុតាងមួយចំនួនធំផងដែរ។

ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនជនសង្ស័យទៅតុលាការកាត់ទោសតាមច្បាប់កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖