ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកកំពង់ត្រាចចុះបិទខ្ទប់កាសុីណូ សុខគីមម៉េង ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ-១៩

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុក និងសមត្ថកិច្ចស្រុកកំពង់ត្រាចបានចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់  ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមានកូវីដ-១៩ ។

ការចុះទៅបិទខ្ទប់នៅភូមិសាស្រ្តខាងលើធ្វើឡើងក្រោមការដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច  និងក្រុមការងារ ខណៈជំនាញបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ដែលចូលលេងល្បែងនៅក្នុងកាសុីណូ សុខគីមម៉េង(តន់ហន់) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ 

មកដល់ពេលនេះសមត្ថកិច្ចស្រុកបានបិទខ្ទប់មនុស្សក្នុងកាសុីណូទាំងអស់ដើម្បីរង់ចាំជំនាញមកពិនិត្យយកសំណាកទៅធ្វើតេស្តរួមជាមួយប្រជាពលរដ្ឋមានលំនៅឋានក្បែរនោះផងដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖