ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន ២៨៤គ្រួសារ និងសមាជិកក្រុមការងារគណ:បក្សចំនួន ៣៣គ្រួសារ ទទួលអំណោយឧបត្ថម្ភពីលោក ស ថេត ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
ដោយមានការយកចិត្តទុកដាក់ និងឃេីញពីការខ្វះខាតជាក់ស្តែងរបស់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក្នុងដំណាក់កាលកំពុងឆ្លងរាលដាលវីរុសកូវីដ១៩ លោក ស ថេត ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានចាត់តាំងឲ្យប្រធាន អនុប្រធាន ក្រុមការងារភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ចាត់ចែងរៀបចំជាអំណោយមួយចំនួនដេីម្បីផ្តល់ជូនដល់ប្រជាពលដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន ២៨៤គ្រួសារ និងក្រុមការងារបក្សចំនួន ៣៣គ្រួសារ សរុបចំនួន ៣១៧គ្រួសារ។
ចំណែកអំណោយឧបត្ថម្ភនេះ ក្នុងមួយគ្រួសារទទួលបានអង្ករមួយការ៉ុង ចំនួន២៥គីឡូ មី២កេស ទឹកបរិសុទ្ធ២កេស ត្រីខ ២យួរ ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរផងដែរ។
ជាមួយនោះដែរក្រុមការងារក៏បានពាំនាំយកការសួរសុខទុក្ខ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណៈប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន១ ផងដែរ ៕
ដោយ ៖ សហការី